សាកលវិទ្យាល័យភូមិន្ទកសិកម្ម
Royal University of Agriculture
កិច្ចការស្រាវជ្រាវភូមិវិទ្យាកសិកម្ម
|
ផ្នែកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
Division
of Foundation year
Agro-Geography
|
ប្រធានបទ”ដំណាំរួមផ្សំ“
|
បង្រៀនដោយអ្នកគ្រូៈ ជៀង យ៉ារ៉ែន
|
សមាជិកក្រុម
ម៉ុក ចន្ថា
ស៊ឹម ភត្រា
ជិន មករា
ប៊ឹង ផល្លី
ឌិន ពេជ
ភិន ណារិន
|
ក្រុមទី២
បន្ទប់លេខ៤ វេនេសៀល
|
២០១៥ - ២០១៦
|
អារម្ភកថា
នេះគឺជាសៀវភៅ កិច្ចការស្រាវជ្រាវរបស់ក្រុម Assignment Agro-Geography ក្រុមលេខ ២ បន្ទប់លេខ៤ វេនរសៀល
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមប្រធានបទ “ដំណាំរួមផ្សំ” ។
ក្រុមយើងខ្ញុំបានខិតខំសិក្សា ស្រាវជ្រាវរាល់គ្រប់ឯកសារចាស់-ថ្មីដើម្បីទទួលបាននូវចំណេះដឹងបន្ថែម
និងដើម្បីទុកជាឯកសារស្រាវជ្រាវសម្រាប់បងប្អូន សិស្ស
និស្សិតជំនាន់ក្រោយងាយស្រួលក្នុងការសិក្សា ។
ហេតុដូច្នេះហើយយើងខ្ញុំទាំងអស់មានសង្ឃឹមយ៉ាងមុតមាំថា សៀវភៅនេះនឹងផ្តល់ជាប្រយោជន៍យ៉ាងច្រើនដល់បណ្តាអ្នកសិក្សាទាំងអស់
ព្រោះយើងខ្ញុំខិតខំសិក្សាស្រាវជ្រាវទាំងឯកសារជាតិ និងអន្តរជាតិផងដែរ
ដើម្បីចងក្រងឯកសារជាភាសាខ្មែរនេះឡើង ។
ជាមួយគ្នានេះដែរយើងខ្ញុំសូមអភ័យទោសទុកជាមុនពីសំណាក់
លោកគ្រូ អ្នកគ្រូ មិត្តអ្នកអានទាំងអស់ នូវរាល់កំហុសឆ្គង
ទាំងពាក្យពេជន៍ អក្ខរាវិរុទ្ធ និង ខ្លឹមសារមេរៀនដែលមាននៅក្នុងសៀវភៅនេះ
។ ហើយយើងខ្ញុំរង់ចាំទទួលការរិះគន់ដើម្បីស្ថាបនាពីសំណាក់មិត្តអ្នកអានពីគ្រប់មជ្ឈដ្ឋានដោយក្ដីរីករាយ
។
មុននឹងបញ្ចប់យើងខ្ញុំសូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគ្រូ
ជៀង យ៉ារ៉ែន ដែលបានបង្រៀនយ៉ាងយកចិត្តទុក្ខដាក់ និងផ្តល់នូវ
ប្រធានបទឱ្យយើងបានស្រាវជ្រាវ និងដោះស្រាយចម្ងល់ក្រុមយើងខ្ញុំ ។
ហើយក៏មិនភ្លេចផងដែរអរគុណដល់សមាជិកក្រុមទាំងអស់ដែលបានសហការណ៍គ្នាយ៉ាងល្អធ្វើឱ្យការងារបស់យើងទទួលបានជោគជ័យយ៉ាងឆាប់រហ័ស
។
មាតិកា
សេចក្តីផ្តើម
ប្រទេសកម្ពុជា ជាប្រទេសពឹងផ្អែកលើវិស័យកសិកម្មជាវិស័យនាំមុខក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន។
នៅក្នុងប្រទេសកម្ពុជាយើងប្រជាជនប្រមាណជិត៨០% ជាកសិករ ក្នុងនោះមានកសិករភាគច្រើនដាំដុះស្រូវ
និងមួយចំនួនទៀតដាំដុះដំណាំរួមផ្សំផ្សេងៗ និងមួយចំនួនទៀតជាអ្នកនេសាទ ។
នៅពេលបច្ចុប្បន្ននេះការដាំដុះដំណាំរួមផ្សំមាន
ការរីកចម្រើនកើនឡើងគួឱ្យកត់សម្គាល់ ព្រោះវាជួយផ្តល់
នូវប្រាក់ចំណូលបន្ថែមយ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជា ។ ដំណាំរួមផ្សំចែកចេញជាពីរគឺ៖
·
ដំណាំបន្លែៈ
ប្រជាកសិករច្រើនដាំដុះនៅតាមទំនាបទាបៗជាប់ផ្លូវទឹក ។
ឧទាហរណ៍ៈ
ស្ពៃ ត្រកួន ត្រសក់ទ្រើង ខាត់ណា... ។
·
ដំណាំហូបផ្លែៈ
ច្រើនដាំដុះនៅតាមតំបន់ភ្នំខ្ពស់ៗ តាមភូមិ ។
ឧទាហរណ៍ៈ ល្មុត ស្រកានាគ
ធុរេន មីន សាវម៉ាវ... ។
ការដាំដុះដំណាំរួមផ្សំនៅកម្ពុជា មានល្បាយមិនស្មើគ្នាទេ ខ្លះច្រើន
ខ្លះតិច ខ្លះអាចបំពេញតម្រូវការក្នុងស្រុកបាន
ប៉ុន្តែខ្លះមិនអាចបំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់នោះទេ ។
ប្រទេសកម្ពុជាយើងសព្វថ្ងៃបាននាំចូលបន្លែ ផ្លែឈើរាប់រយតោន ពីប្រទេសជិតខាង
ជាពិសេសប្រទេសវៀតណាម និងប្រទេសថៃ ។
ប្រទេសកម្ពុជាយើង
មានដីដែលមានជីវជាតិ មានប្រភពទឹកគ្រប់គ្រាន់សម្រាប់ដាំដុះ ។
យើងគួតែបង្កើនការដាំដុះឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក
និងអាចបង្កើនលទ្ធភាពនាំចេញទៅក្រៅប្រទេសវិញអោយបានច្រើន
ដើម្បីឱ្យប្រជាជនទទួលបានប្រាក់ចំណូលកាន់តែច្រើន កាត់បន្ថយភាពក្រីក្រ
និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរថែមទៀត ។
ប្រទេសកម្ពុជាយើងដំណាំរួមផ្សំ គេចែកចេញជាពីរប្រភេទគឺ
ដំណាំបន្លែ និងដំណាំហូបផ្លែ ។ បន្លែភាគច្រើនដាំដុះនៅតាម មាត់ទន្លេនានា និងនៅតាមភូមិដែលមានដែលមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្របដូចជា
ស្រះ ប្រលាយ បឹង ត្រពាំង ព្រែក ជាដើម ។
ចំនែកឯឈើហូបផ្លែច្រើដាំដុះនៅតាមទំនាបភ្នំ និងតាមភូមិ ។ ការដាំដុះដំណាំរួមផ្សំលាតសន្ធឹងស្ទើពេញផ្ទៃប្រទេសកម្ពុជា
ការដាំដុះមានតិចតួច សម្រាប់ហូបក្នុងគ្រួសារតែប៉ុណ្ណោះ ។
ដំបន់ដែលសំបូរដំណាំរួមផ្សំជាងគេគឺតំបន់ទំនាបកណ្តាល
ដែលស្ថិតនៅជុំវិញបឹងទន្លេសាបលាតសន្ធឹងពីមាត់បឹង រហូតដល់ខ្ពងរាបខាងជើង
រហូតដល់កូនភ្នំនៅតាមជើងជួរភ្នំក្រវ៉ាញ (ផ្នែកខាងត្បូង)
និងពីមាត់បឹងរហូតដល់ព្រំដែនថៃ (ផ្នែកខាងលិច) ។
ដំណាំរួមផ្សំនៅតំបន់នេះភាគច្រើនគេដាំដុះនៅរដូវប្រាំង
ព្រោះនៅរដូវវស្សាគេច្រើនដាំដុះដំណាំស្រូវ
ហើយនៅតំបន់នេះមានទឹកគ្រប់គ្រាន់នៅរដូវប្រាំ ។ គេច្រើនដាំដុះ ពោធ សណ្តែក
និងបន្លែគ្រប់ប្រភេទ ។
នៅតាមតំបន់ខ្ពង់រាបក៏ជាតំបន់កសិកម្មតូចតាចមួយដែរ គេអាចដាំ ពោត សណ្តែក ដំឡូង បន្លែផ្សេងៗ និង
ដំណាំឈើហូបផ្លែ នៅតាមទំនាបតូចៗ និងទីវាលចន្លោះព្រៃឈើ ។
តំបន់មាត់សមុទ្រមានផ្ទៃដីទំនាបដែលសន្ធឹងពីជើងភ្នំដល់ឆ្នេរ
គេអាចដាំដុះដំណាំបានច្រើនប្រភេទដូចជា ដូង ម្នាស់ ម្រេច ជាដើម ។
ផ្ទៃដីដាំដុះដំណាំរួមផ្សំនៅក្នុងប្រទេសកម្ពុជាមាន ដំណាំពោត ២៣៩,៧៤៨ហិកតាទទួលបានទិន្នផល
៤.២៧(តោន/ហ.ត) សណ្តែកសៀង ៨០,៦៨៨ហិកតាទទួលបានទិន្នផល
១.៦៧(តោន/ហ.ត) សណ្តែកបាយ ៥៤,៣១២ហិកតា ទទួលបានទិន្នផល ១.២៧(តោន/ហ.ត )ដំឡូងឈើ៤២១,៣៧៥ហិកតាទទួលបានទិន្នផល
២១.០៣(តោន/ហ.ត) សណ្តែកដី១៩,៩៥៤ហិកតាទទួលទិន្នផល ១.៤៧(តោន/ហ.ត) និង បន្លែគ្រប់មុខ
មានចំនួន ៥២,៤៤៩ហិកតាទទួលបានទិន្នផល ៨.៧១(តោន/ហ.ត) ។
ផ្លែឈើ
|
១៦៤,០៩៩
|
១៦៤,០៩៩
|
២៨៦.៤១
|
(ស្ថិតិក្រសួងកសិកម្មឆ្នាំ ២០១៣- ២០១៤)
ដំណាំពោតដាំដុះច្រើនជាងគេគឺ
បាត់ដំបងមានរហូតដល់ ៩៩,៤២០ហ.ត បន្ទាប់មកគឺខេត្តកំពង់ចាម
និងតិចជាងគេគឺខេត្តស្វាយរៀងមានតែ ១៣ហិតកតាប៉ុនោះ
ចំពោះដំណាំសណ្តែកបាយច្រើនជាងគេគឺខេត្ត បាត់ដំបង
និងតិចជាងគេគឺខេត្តប៉ៃលិនមានត្រឹមតែមួយហិកតាប៉ុនោះ
ចំនែកដំណាំសណ្តែកសៀងខេត្តដែលដាំច្រើនជាងគេគឺបាត់ដំបងមាន២២,៣៨៤ហ.ត និងតិចជាងគេគឺខេត្តក្រចេះ
ចំពោះបន្លែគ្រប់មុខខេត្តដែលដាំច្រើនជាងគេគឺខេត្តកំពង់ចាមដែលមានផ្ទៃដី៩,៦៦៥ហ.ត និងតិចជាងគេគឺ
ខេត្តប៉ៃលិនមានត្រឹមតែ ៤២ ហិកតាប៉ុនោះ ។
ប្រភេទដំណាំ
ឈ្មោះខេត្ត
|
ពោត
|
សណ្តែកបាយ
|
សណ្តែកសៀង
|
|||
ផ្ទៃដី(h)
|
ផល(t/h)
|
ផ្ទៃដី(h)
|
ផល(t/h)
|
ផ្ទៃដី(h)
|
ផល(t/h)
|
|
បាត់ដំបង
|
៩៩,៤២០
|
៥០៤,២៤៤
|
២៦,១១៩
|
១៤,៣៤៦
|
២២,៣៨៤
|
៤២,២៦១
|
កំពង់ចាម
|
២៩,១៥៩
|
៨៣,៣០៣
|
៨,២៣៤
|
៨,៦៦៩
|
១៨,៨១២
|
២៣,៩២០
|
កណ្តាល
|
២០,០៩៦
|
៩៧,៤៥៦
|
៣,៨៦៥
|
៣,៤៧២
|
គ្មាន
|
គ្មាន
|
ក្រចេះ
|
៤,៦៦៤
|
១១,២៣៨
|
២២៧
|
១៨៤
|
៨៤០
|
៧១៤
|
ព្រះវិហារ
|
៣៣,៣៦៨
|
១១,១២៥
|
៧,២១៤
|
១៤,៨៨១
|
១៨,៦៥២
|
៣៦,៦៦១
|
ប្រភេទដំណាំ
ឈ្មោះខេត្ត
|
សណ្តែកដី
|
បន្លែគ្រប់មុខ
|
ដំឡូងឈើ
|
|||
ផ្ទៃដី(h)
|
ផល(t/h)
|
ផ្ទៃដី(h)
|
ផល(t/h)
|
ផ្ទៃដី(h)
|
ផល(t/h)
|
|
បាត់ដំបង
|
៤៥២
|
៨៦៨
|
១,៥៨៣
|
១២,៨២០
|
៤៨,២៦៤
|
៩៥៣,១២៥
|
កំពង់ចាម
|
៥,០២៨
|
៩,៦៧៩
|
៩,៦៨១
|
១៥២,៦៨២
|
៤៧,១៥៧
|
១,៦៩៩,១២៣
|
កណ្តាល
|
៣៤
|
៥១
|
៩,៦៦៥
|
៥១,៦៧៧
|
២៧
|
២១៦
|
ក្រចេះ
|
១,០២៨
|
៧១៤
|
១,០៧៣
|
៨,៦៥២
|
៤៦,៨១០
|
១,០៤២,៣៧៨
|
ព្រះវិហារ
|
៤,៣១៤
|
៦,៤៧២
|
១,៣៨៣
|
៤,៦៧៣
|
១២,៦៥០
|
១៣៩,១៥០
|
នៅក្នុង ប្រទេសកម្ពុជា យើងប្រជាជន ដាំដុះបន្លែ មិនទាន់មាន លក្ខណអាជីវកម្ម ធំដំនៅឡើយទេ ។ ប្រជាជនភាគច្រើនដាំសម្រាប់ហូបក្នុងគ្រួសារតែប៉ុណ្ណោះ
។
ដំណាំប៉េងប៉ោះជាប្រភេទមួយនៃដំណាំបន្លែ
នៅក្នុងប្រទេសកម្ពុជាយើងខេត្តដែលដាំដំណាំប៉េងប៉ោះ ច្រើនរួមមានខេត្ត កណា្តល កំពង់ឆ្នាំង ក្រចេះ
ព្រៃវែង កំពង់ចាម ជាដើម ។ ហើយក្នុងចំណោមខេត្តទាំងនោះខេត្ត កណ្តាល
បានដាំដុះនៅលើផ្ទៃដីច្រើនជាងគេ គឺ ១០០ហិកតា ជារៀងរាល់ឆ្នាំដែលរួមមានស្រុកកៀនស្វាយ
ខ្សាច់កណ្តាល ហើយភាគច្រើននៅតាមដងទន្លេមេគង្គដែលអំណោយផលដោយសារ
សំបូរទឹកសម្រាប់ធ្វើការដាំដុះ(នៅ សូណា ២០០៣)។
ក.សារៈសំខាន់សេដ្ឋកិច្ចដំណាំប៉េងប៉ោះ
ប្រទេសកម្ពុជា មានប្រជាជនមួយចំនួនជាអ្នកដាំបន្លែ
ជាពិសេសអ្នកជាយក្រុង និងអ្នកតាមដងទន្លេមេគង្គ និង ទន្លេបាសាក់ ។
ពួកគាត់បានដាំដំណំាប៉េងប៉ោះដែលជាចំនែកមួយក្នុងការលើកស្ទួយជីវភាពគ្រួសាររបស់គាត់ ។
ចំនែកតំបន់ត្រូពិច ឫ ប្រទេសជឿនលឿនវិញក្រៅពីដាំជា លក្ខណះគ្រួសារ
គេអាចដាំជាក្ខណះដីរាប់សិបហិកតា ដោយប្រើប្រាស់គ្រឿងយន្ត និង
ប្រើប្រាស់បច្ចេកទេសទំនើបៗ ការបង្កាត់ពូជ និង ការដាំក្នុងផ្ទះសំណាញ់ ឫ
ផ្ទះកញ្ចក់ ។ តាមមធ្យោបាយទាំងនេះអាចធ្វើអោយគាត់ទទួលបានប្រាក់ចំណូលច្រើន (ឡោ
ប៊ុណ្ណា ១៩៩៣ )។
គេអាចយកបន្លែប៉េងប៉ោះចូលក្នុងរោងចក្រឧស្សាហកម្មដើម្បីផលិតជា
ទឹកប៉េងប៉ោះ
និងប្រើក្នុងការផលិតត្រីខកំប៉ុងជាដើម
។
ខ.សារះសំខាន់ខាងចំនីអាហារ
ប៉េងប៉ោះគេអាចប្រើប្រាស់វាជាបន្លែស្រស់
វាអាចជាផលិត ដំណាប់ ភេសជ្ជះ ( ទឹកផ្លែឈើ) ស្ករគ្រាប់ ទឹកជ្រលក់ ទឹកស៊ុបនំបុ័ង
ហើយវាអាចយកវាទៅធ្វើជាស្រាបៀរ បានទៀត (Siemonsma
and Kasem Piluem) ។ ប៉េងប៉ោះក៏សម្បូរដោយ ។វីតាមីន B វីតាមីន
C ដែកនិង ផូស្វ័រ ។ ចំពោះប៉េងប៉ោះពណ៏លឿង សំបូរីតាមីនច្រើនជាង
ប៉េងប៉ោះពណ៏ក្រហម(Agrodok ,2005) ។
គ.
សារះសំខាន់ផ្នែកសុខភាព
ប៉េងប៉ោះគេអាចប្រើប្រាស់សំរាប់ព្យាបាលស្បែក
បង្រួមញើស ព្យាបាលមុន លាងសម្អាតស្បែក និង ជួយកម្ចាត់ជាតិខ្លាញ់ដែលលើសនៅលើស្បែក ។
លើសពីនេះទៅទៀតប្រើលាយជាមួយទឹកឃ្មុំអាចធ្វើអោយស្បែក
ភ្លឺចែងចាំងធ្វើ(វិរះជនខែ្មរ ២០១២ )។
សារធាតុ lycopene ក្នុ្ងងផ្លែប៉េងប៉ោះជួយការពារជម្ងឺមហារីកក្រពេញប្រូស្តាត
បង្កើនភាពស្រស់ស្រាយដល់ស្បែក ជំនួយឈាម និង ធ្វើអោយឈាមឡើងក្រហមព្រឿង ៗ (CEN , 2011) ។ ម្យ៉ាងវិញទៀតវាមានសារធាតុ Rutin
, btacarotiene វីតាមីន B
និង P ដែលជួយការពារសរសៃឈាមឈាម
និងជំនួយការរំលាយអាហារ ។ វីតាមីន C នៃផ្លែប៉េងប៉ោះធ្វើអោយឈាមត្រជាក់
និង ជំនួយការរំលាយអាហារ មហារីកបំពងក និង មហារីក សុដន ជាដើម ។លើសពីនេះទៅទៀត
ប៉េងប៉ោះមានសារធាតុទឹកដ៏ច្រើនដែលជួយសម្រូលដល់ការបត់ជើងតូច ។
II.1.2)
ដំណាំត្រប់វែង
ក. ដំណាំត្រប់វែងនៅប្រទេសកម្ពុជា
បច្ចុប្បន្ននេះស្ថិតិដំណាំត្រប់
គឺនៅមិនទាន់មានការស្រាវជ្រាវច្បាស់នៅឡើយទេ ដែលដំណាំនេះច្រើនដាំលាយឡំជាមួយនិង
ដំណាំដ៏ទៃផ្សេងទៀត ។
ដំណាំត្រប់ត្រូវបានគេសង្កេតឃើញថា មានដាំដុះច្រើននៅតាមបណ្តាល
ខេត្តមួយចំនួន ដូចជា
ខេត្តកំពង់ចាមមាន ២៤០ ហិកតា (ស្រុក
កោះសូទិន ស្រុក កំពង់សៀម និង ស្រុក កងមាស ) និង ខេត្តកណ្តាល មានប្រមាណ ២០ ហិកតា
( ស្រុកស្អាង ស្រុកកោះធំ ស្រុកល្វាឯម ស្រុកកៀនស្វាយ និង ស្រុកពញ្ញាឭ
និងកំពង់ធំ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពត សៀមរាប ដែលដំណាំទាំងនេះត្រូវបានគេដាំជាលក្ខណះគ្រួសារ
(IPM , 2009 -2010 )
។
ខ . អត្ថប្រយោជន៏នៃដំណាំត្រប់វែង
ដំណាំត្រប់ត្រូវបានគេដាំដុះនៅក្នុងតំបន់ជាច្រើននៅក្នុងព្រះរាជាណាចក្រក៏ដូចជានៅអាស៊ី
និង អ៊ឺរ៉ុប មួយចំនួន ។ វាផ្តល់នូវអត្ថប្រយោជន៏ជាច្រើន ដូចជា
ប្រាក់ចំណូលដែលជួយផ្គត់ផ្គង់ជីវភាពរបស់ប្រជាជនតាមរយះការលក់នូវ ទិន្នផលរបស់វា ។ ផ្លែត្រប់វាជាប្រភពអាហារយ៉ាងសំខាន់សម្រាប់ការលូតលាស់របស់សារពាង្គកាយ
។ ផ្លែត្រប់មានសារធាតុដែលចាំបាច់សម្រាប់ជួយទ្រទ្រង់រាងកាយ និងសុខភាព ដូចជា
ប្រូតេអ៊ីន ប៉ូតាល់ស្យូម កាបូននីដ្រាត ផូស្វ័រ ការ៉ូតេអ៊ីន វីតាមីន B1 , B2 , B3 និងវីតាមីនសេ ជាដើម ។ តាមការសិក្សាមួយនៅក្នុងវិទ្យាស្ថានជីវវិទ្យា នៃ
Sao Paulo ប្រទេសប្រេស៊ីល បានបង្ហាញថា
ផ្លែត្រប់មានប្រសិទ្ឋភាពនៅក្នុងការព្យាបាល ជម្ងឺដែលមានជាតិកូឡេស្តេរ៉ូល នៅក្នុង
ឈាមខ្ពស់ ។
ក.
ស្ថានភាពនៃស្ពៃក្រញាញ់នៅកម្ពុជា
ស្ពៃក្រញាញ់ជាដំណាំបន្លែមួយយ៉ាង
សំខាន់នៅក្នុងបន្លែសំខាន់ៗទៀតនៅក្នុងប្រទេសកម្ពុជា កសិករទូទាំងប្រទេស
បានធ្វើការដាំដុះស្ពៃក្រញាញ់ គឺស្ទើពេញមួយឆ្នាំជាទូទៅរដូវដែលងាយស្រួលដាំដុះ
គឹក្នុងរដូវត្រជាក់ក្នុងកំឡុងខែវិច្ចិកា ដល់ខែ កុម្ភះ ។
តំបន់ដែលមានផលិតកម្មដំណាំស្ពៃក្រញាញ់នៅកម្ពុជាគឺស្ទើតេគ្រប់ខេត្ត ជាយក្រុង
ទីប្រជុំជន និង ស្រុក ។ល។ ចំពោះការធ្វើផលិតកម្មនេះទៀតសោត
គឹកសិករយើងភាគច្រើនគាត់ធ្វើការដាំដុះលើផ្ទៃដីតូចៗដែលមាន
លក្ខណះជាសួនបន្លែគ្រួសារជុំវិញផ្ទះ។
តំបន់សំខាន់ៗដែលកសិករយើងភាគច្រើននិយមដាំជាងគេ ជាយទីក្រុងភ្នំពេញ ខេត្ត
កណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង
ឧត្តរមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម កំពត
ហើយកសិករគាត់ប្រើប្រាស់នូវគ្រាពូជនាំពីប្រទេស វៀតណាម (ម៉ាន ម៉ូនីកា . ២០០៥ )។
ចំពោះសីតុណ្ហភាពដែលលសមស្របសំរាប់ដំណាំនេះដុះលូតលាស់ល្អគឺក្នុងសីតុណ្ហភាពចាប់ពី១២-២២ អង្សារសេ។
ជាធម្មតាវាដុះលូតលាត់ល្អនៅរយះកំពស់ ៥០០ ទៅ ១,៥០០ ម នៅក្នុងតំបន់ត្រូពិច ។
ខ.
អត្តប្រយោជន៍នៃដំណាំស្ពៃក្រញាញ់
ដំណាំស្ពៃក្រញាញ់ជាដំណាំមួយប្រភេទដែលមានសារះសំខាន់ណាស់ចំពោះសុខភាព
ព្រោះវាសំបូរដោយសារធាតុសរសៃរ ប្រូតេអ៊ីន និងសារធាតុជំនួយជាច្រើនទៀតដល់សុខភាព ។
លើសពីនេះទៅទៀតវាថែមទាំង ជួយផ្តល់នូវប្រាក់កម្រៃដល់ប្រជាពលរដ្ឋ
ក្នុងការផ្គត់ផ្គង់ជីវភាពថែមទៀត តាមរយះការលក់នូវកសិផលរបស់វា ។
ក.
ប្រភពកំណើត
ដំណាំស្វាយមានដើមកំនើតដំបូងនៅអាស៊ីភាគខាងត្បូង
និងឥណ្ឌភាគខាងកើត។ក្រោយមកទៀត រីកសាយដល់តំបន់ត្រូពិច
ហើយសាយភាយទូទាំងអាស៊ីអាគ្នេយ៍តាំងពី ១៥០០ ឆ្នាំមុន។
ខ.
ដំណាំស្វាយនៅប្រទេសកម្ពុជា
នៅប្រទេសកម្ពុជា
ដំណាំស្វាយបានរាយប៉ាយនៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅខេត្តកំពត កណ្តាល កំពង់ស្ពឺ
តាកែវ សៀមរាប កំពង់ចាម ពោធិ៍សាត់ បាត់ដំបង និងកោះកុង។
គ. ពូជស្វាយសំខាន់ៗនៅប្រទេសកម្ពុជា
នៅប្រទេសកម្ពុជាមានពូជស្វាយជាច្រើនប្រភេទដែលកំពុងដាំដុះ
ដោយអាស្រ័យទៅលើ ទីតាំង និងសេដ្ឋកិច្ចដូចជា៖
ស្វាយកែវចិន
ស្វាយដែលមានច្រើនតាមខេត្តនីមួយៗ ដួចជា៖ នៅស្រុកមុខកំពូល និងស្រុកកៀនស្វាយ
ខេត្ត កណ្តាលគឺមានច្រើនស្វាយកែវចិន
និងស្វាយពុំសែន។ ឯនៅស្រុកចំការលើខេត្តកំពង់ចាម និងស្រុកស្វាយប៉ោខេត្តបាត់ដំបងមាន
ស្វាយថៃ ស្វាយពុំសែន ស្វាយល្ហូត និង ស្វាយអុករ៉ង។
ឃ. សារៈប្រយោជន៍របស់ដំណាំស្វាយ
ស្វាយ ជាដំណាំមួយដែលជាប់លំដាប់ថ្នាក់លេខ៥ នៅក្នុងដំណាំហូបផ្លែដែលត្រូវបានគេសរសើយ៉ាងច្រើននៅតំបន់ត្រូពិច។
ស្វាយក៏អាចទុកបាននៅកន្លែងត្រជាក់ សំងួតទុកដាក់ក្នុងកំប៉ុង ធ្វើដំណាប់ ធ្វើជាចាហួយ
និងសម្រាប់ធ្វើជាការ៉េមផងដែរ ជាពិសេសផ្លែរបស់វាពោពេញទៅដោយ វីតាមីនល្អជាច្រើនដូចជា៖
វីតាមីនអា វីតាមីនសេ។
ក. ប្រវត្តិដំណាំល្ហុង
អ្នកវិទ្យាសាស្ត្រលោក Deacndolle
(1884) បានអះអាងថាល្ហុងមានប្រភពនៅភាកខាងត្បូងនៃ ប្រទេសមិចស៊ីកូ ។
ខ. ដំណាំល្ហុងនៅប្រទេសកម្ពុជា
តំបន់ដែលសម្បូរល្ហុងច្រើនជាងគេ
គឺនៅតំបន់ទំនាបកណ្តាលមានដូចជា ខេត្តកំពុងចាម កណ្តាល កំពង់ឆ្នាំង កំពតជាដើម ហើយមាននៅស្ទើរគ្រប់ខេត្តក្រុងដែលគេដាំជាលក្ខណៈគ្រួសារនៅតាមជុំវិញផ្ទះ
ហើយភាគច្រើនជាលក្ខណៈយថាផល។
គ. ប្រភេទល្ហុងនៅកម្ពុជា
ល្ហុងនៅអាមេរិចខាងត្បូង ខាងជើង និងអាហ្វ្រិចកណ្តាលមានជាង
៣០ ប្រភេទ។ ដោយឡែកនៅកម្ពុជាគេតែងជួបប្រទះច្រើនឃើញមានតែ ២ប្រភេទប៉ុណ្ណោះគឺ៖
·
ពូជល្ហុងលក្ខណ៍
·
ពូជល្ហុងដំលូង
ភាគច្រើនប្រជាជនកម្ពុជាចូលចិត្តដាំជាងគេគឺ
ពូជល្ហុងលក្ខណ៍ព្រោះវាមានរសជាតិឆ្ងាញ់ហើយពេលទុំវាផ្អែម ។
ឃ. សារៈប្រយោជន៍នៃដំណាំល្ហុង
ដំណាំល្ហុងត្រូវបានគេចាត់ទុកជាដំណាំពហុប្រយោជន៍ដែលអាចយកទៅកែច្នែមបានច្រើនដូចជា
ធ្វើជាឪសថព្យាបាលជម្ងឺ ធ្វើម្សៅលេ សាប៊ូ ប្រេងឆា ដំណាប់ក្រៀម ស្រា ថ្នាំដុសធ្មេញ
បង្អែម ភេសជ្ជ ហើយគេអាចប្រើជាអាហារស្រស់ដូចជាធ្វើជាបន្លែសម្រាប់បរិភោគ ស្លរ ស្ងោរ
ជ្រក់ និងមុំាជាដើម។ បច្ចុបន្បដំណាំល្ហុងមានការរីកចម្រើន ។
ក្រៅពីដំណាំស្រូវ ដំណាំកសិឧស្សាហកម្ម យើងឃើញថាដំណាំរួមផ្សំក៏ជាដំណាំមួយដែលបានផ្ដល់ជាផលប្រយោជន៍ជាច្រើនផងដែរ
ដែលផលប្រយោជន៍នៃដំណាំនេះក្នុងប្រទេសកម្ពុជាត្រូវបានគេសង្កេតមើលនិងសន្និដ្ឋានបានដោយយោងទៅលើសារៈប្រយោជន៍នៃតំណាំនេះទៅតាមបណ្ដាខេត្តនៃតំបន់នីមួយមាន៖
តំបន់ខ្ពង់រាប តំបន់ទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ ។
ការដាំដុះដំណាំរួមផ្សំ
ត្រូវបានប្រជាកសិករធ្វើការដាំដុះក្នុងគោលបំណងបំពេញនូវតម្រូការប្រើប្រាស់បន្ទាប់ពីដំណាំស្រូវ
។ នៅក្នុងការដាំដុះដំណាំរួមផ្សំនេះបានផ្ដល់នូវលក្ខណៈសម្បត្តិមួយចំនួនផងដែរ ។ តាមរយៈទិន្នន័យដែលបានមកពីការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា៖
គ្រប់កសិករក្នុងខេត្តទាំង ១០០%យល់ថាការដំដុះដំណាំរួមផ្សំ
គឺដើម្បីប្រើប្រាស់នៅក្នុងគ្រួសារផ្ទល់
និងដើម្បីបង្កើននូវប្រាក់ចំនូលក្នុងគ្រួសារផងដែរ ។
ចំនែកឯកសិករក្នុងខេត្តបាត់ដំបង៨៧%យល់ថាការដាំដុះដុះដំណាំរួមផ្សំគឺប្រើរយៈពេលខ្លីទទួលបានទិន្នផល
រីឯការយល់ឃើញរបស់កសិករក្នុងខេត្តកំពុងឆ្នាំង និងកំពង់ស្ពឺមានត្រឹមតែ ៧%ប៉ុណ្ណោះ។
ម្យ៉ាងវិញទៀតកសិករខេត្តកំពង់ស្ពឺនិងកណ្ដាល
៧%បានយល់ថាការដាំដុះដំណាំរួមផ្សំអាចបង្កើននូវបរិមាណជីចាតិដី ។
ទន្ទឹមនិងនេះក៏មានប្រជាកសិករក្នុងខេត្តដ៏ទៃទៀតមិនបានយលពីកត្តាទាំងនេះដែរ ។
តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា
១០០%នៃកសិករគ្រប់ខេត្តក្នុងតំបន់នេះយល់ថាការដាំដុះដំណាំរួមផ្សំត្រូវបានប្រើប្រាស់សម្រាប់បំពេញតម្រូវការក្នុងគ្រួសារផ្ទាល់
និងបង្កើនចំណូលក្នុងគ្រួសារផងដែរ យោងតាមការយល់ឃើញរបស់ប្រជាកសិករនៅខេត្តស្ទឹងត្រែង ៩៣%
និងកំពង់ចាម ២៧% ។
ប្រជាកសិករយល់ថាដំណាំរួមផ្សំត្រូវបានប្រើប្រាស់ក្នុងគ្រួសារ
១០០% និងបង្កើនចំណូលក្នុងគ្រួសារ ១០០%ផងដែរ ។ក៏មានកសិករ២០%យល់ថាការដាំដុះអាចបង្កើនជីជាតិដីផងដែរ ។
សរុបសេចក្ដីមកឆ្លងតាមរយៈទិន្នន័យដែលទទួលបានពីតំបន់សិក្សាទាំងបីរបានបង្ហាញថា៖
កសិករ ១០០%យល់ថាដំណាំរួមផ្សំ
មានប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ
មិនតែប៉ុណ្ណោះវាអាចជួយបង្កើនចំណូលក្នុងគ្រួសារផងដែរ ។ ចំណែកកសិករ ៣៨%
យល់ថាការដាំដុះដំណាំរួមផ្សំបានប្រើប្រាស់រយៈពេលនឌការដាំដុះខ្លី
ឆាប់រហ័សក្នុងការទទួលយកទិន្នផល មិនខាតបង់ពេលវេលាច្រើន។
លើសពីនេះវាក៏អាចបង្កើនជីជាតិដីផងដែរ(៥% នៃប្រជាកសិករ) ។
ដំណាំរួមផ្សំមានគុណសម្បត្តិ
និងតម្លៃប្រហាក់ប្រហែលទៅនិងដំណាំស្រូវដែរដោយគ្រាន់តែវាជាប្រភពអាហារបន្ទាប់បន្សំនិងជាប្រភព
។
សន្និដ្ឌាន
ដំណាំរួមផ្សំពិតជាមានសារខាន់ខ្លាំងមិនអាចខ្វះបាន
សម្រាប់ជម្រុញជីវភាពប្រជាជន និងជាប្រភពអាហារយ៉ាងសម្បូរបែបក្រៅពីដំណាំស្រូវ ។
យើងត្រូវខិតរកបច្ចេកទេសដាំដុះ និងអភិវឌ្ឍន៍ការដាំដុះដំណាំរួមផ្សំ និងបង្កើតផ្ទៃដីដាំដុះដំណាំរួមផ្សំដើម្បីប្រើប្រាស់ដីឱ្យអស់ពីលទ្ធភាព
។
ឯកសារយោង
Internet
សារណាបទ
“យុទ្ធសាស្រ្តជំរុញការដាំដុះដំណាំរួមផ្សំ
No comments:
Post a Comment