Monday, 2 October 2017


សាកលវិទ្យាល័យភូមិន្ទកសិកម្ម
Royal University of Agriculture
កិច្ចការស្រាវជ្រាវភូមិវិទ្យាកសិកម្ម
rrtss
ផ្នែកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
Division of Foundation year


Agro-Geography
ប្រធានបទ”ដំណាំរួមផ្សំ“
បង្រៀនដោយអ្នកគ្រូៈ ជៀង យ៉ារ៉ែន
សមាជិកក្រុម
ម៉ុក​   ចន្ថា
ស៊ឹម   ភត្រា
ជិន   មករា
ប៊ឹង   ផល្លី
ឌិន   ពេជ
ភិន ​ ណារិន
 



                        
ក្រុមទី២ បន្ទប់លេខ៤ វេនេសៀល

២០១៥ - ២០១៦

 


 

អារម្ភកថា
នេះគឺជាសៀវភៅ កិច្ចការស្រាវជ្រាវរបស់ក្រុម Assignment Agro-Geography ក្រុមលេខ ២ បន្ទប់លេខ៤ វេនរសៀល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមប្រធានបទ ដំណាំរួមផ្សំ ។ ក្រុមយើងខ្ញុំបានខិតខំសិក្សា ស្រាវជ្រាវរាល់គ្រប់ឯកសារចាស់-ថ្មីដើម្បីទទួលបាននូវចំណេះដឹងបន្ថែម និងដើម្បីទុកជាឯកសារស្រាវជ្រាវសម្រាប់បងប្អូន សិស្ស និស្សិតជំនាន់ក្រោយងាយស្រួលក្នុងការសិក្សា ។
ហេតុដូច្នេះហើយយើងខ្ញុំទាំងអស់មានសង្ឃឹមយ៉ាងមុតមាំថា សៀវភៅនេះនឹងផ្តល់ជាប្រយោជន៍​យ៉ាងច្រើនដល់បណ្តាអ្នកសិក្សាទាំងអស់ ព្រោះយើងខ្ញុំខិតខំសិក្សា​ស្រាវជ្រាវទាំងឯកសារជាតិ និងអន្តរជាតិផងដែរ ដើម្បីចងក្រងឯកសារជាភាសាខ្មែរនេះឡើង ។
            ជាមួយគ្នានេះដែរយើងខ្ញុំសូមអភ័យទោសទុកជាមុនពីសំណាក់ លោកគ្រូ អ្នកគ្រូ មិត្តអ្នកអានទាំងអស់ នូវរាល់កំហុសឆ្គង ទាំងពាក្យពេជន៍ អក្ខរាវិរុទ្ធ និង ខ្លឹមសារមេរៀនដែលមាននៅក្នុងសៀវភៅនេះ ។ ហើយយើងខ្ញុំរង់ចាំទទួលការរិះគន់ដើម្បីស្ថាបនាពីសំណាក់មិត្តអ្នកអានពីគ្រប់មជ្ឈដ្ឋានដោយក្ដីរីករាយ ។
            មុននឹងបញ្ចប់យើងខ្ញុំសូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគ្រូ ជៀង យ៉ារ៉ែន ដែលបានបង្រៀនយ៉ាងយកចិត្តទុក្ខដាក់​ និងផ្តល់នូវ ប្រធានបទឱ្យយើងបានស្រាវជ្រាវ និងដោះស្រាយចម្ងល់ក្រុមយើងខ្ញុំ ។ ហើយក៏មិនភ្លេចផងដែរអរគុណដល់សមាជិកក្រុមទាំងអស់ដែលបានសហការណ៍គ្នាយ៉ាងល្អធ្វើឱ្យការងារបស់យើងទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ។



មាតិកា


សេចក្តីផ្តើម

        ប្រទេសកម្ពុជា​ ជាប្រទេសពឹងផ្អែកលើវិស័យកសិកម្មជាវិស័យនាំមុខក្នុងការជំរុញ​សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន។ នៅក្នុងប្រទេសកម្ពុជាយើងប្រជាជនប្រមាណជិត​៨០% ជាកសិករ ក្នុងនោះមានកសិករភាគច្រើនដាំដុះស្រូវ និងមួយចំនួនទៀតដាំដុះដំណាំរួមផ្សំផ្សេងៗ និងមួយចំនួនទៀតជាអ្នកនេសាទ ។
      នៅពេលបច្ចុប្បន្ននេះការដាំដុះដំណាំរួមផ្សំមាន ការរីកចម្រើនកើនឡើងគួឱ្យកត់សម្គាល់ ព្រោះវាជួយផ្តល់ នូវប្រាក់ចំណូលបន្ថែមយ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជា ។ ដំណាំរួមផ្សំចែកចេញជាពីរគឺ​៖
·        ដំណាំបន្លែៈ ប្រជាកសិករច្រើនដាំដុះនៅតាមទំនាបទាបៗជាប់ផ្លូវទឹក ។
ឧទាហរណ៍ៈ ស្ពៃ ត្រកួន ត្រសក់ទ្រើង ខាត់ណា... ។
·        ដំណាំហូបផ្លែៈ ច្រើនដាំដុះនៅតាមតំបន់ភ្នំខ្ពស់ៗ តាមភូមិ ។
ឧទាហរណ៍ៈ ល្មុត ស្រកានាគ ធុរេន មីន​ សាវម៉ាវ... ។
      ការដាំដុះដំណាំរួមផ្សំនៅកម្ពុជា មានល្បាយមិនស្មើគ្នាទេ ខ្លះច្រើន ខ្លះតិច ខ្លះអាចបំពេញតម្រូវការក្នុងស្រុកបាន ប៉ុន្តែខ្លះមិនអាចបំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់នោះទេ ។ ប្រទេសកម្ពុជាយើងសព្វថ្ងៃបាននាំចូលបន្លែ ផ្លែឈើរាប់រយតោន ពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម និងប្រទេសថៃ ។
*        ប្រទេសកម្ពុជាយើង មានដីដែលមានជីវជាតិ មានប្រភពទឹកគ្រប់គ្រាន់សម្រាប់ដាំដុះ ។ យើងគួតែបង្កើនការដាំដុះឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងអាចបង្កើនលទ្ធភាពនាំចេញទៅក្រៅប្រទេសវិញអោយបានច្រើន ដើម្បីឱ្យប្រជាជនទទួលបានប្រាក់ចំណូលកាន់តែច្រើន កាត់បន្ថយភាពក្រីក្រ​ និង​បង្កើនជីវភាពឱ្យកាន់តែល្អប្រសើរថែមទៀត ។



      ប្រទេសកម្ពុជាយើងដំណាំរួមផ្សំ គេចែកចេញជាពីរប្រភេទគឺ ដំណាំបន្លែ និងដំណាំហូបផ្លែ ។ បន្លែភាគច្រើនដាំដុះនៅតាម មាត់ទន្លេនានា និងនៅតាមភូមិដែលមានដែលមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្របដូចជា ស្រះ ប្រលាយ បឹង ត្រពាំង  ព្រែក ជាដើម ។ ចំនែកឯឈើហូបផ្លែច្រើដាំដុះនៅតាមទំនាបភ្នំ និងតាមភូមិ ។ ការដាំដុះដំណាំរួមផ្សំលាតសន្ធឹងស្ទើពេញផ្ទៃប្រទេសកម្ពុជា ការដាំដុះមានតិចតួច សម្រាប់ហូបក្នុងគ្រួសារតែប៉ុណ្ណោះ ។
      ដំបន់ដែលសំបូរដំណាំរួមផ្សំជាងគេគឺតំបន់ទំនាបកណ្តាល ដែលស្ថិតនៅជុំវិញបឹងទន្លេសាបលាតសន្ធឹងពីមាត់បឹង រហូតដល់ខ្ពងរាបខាងជើង រហូតដល់កូនភ្នំនៅតាមជើងជួរភ្នំក្រវ៉ាញ (ផ្នែកខាងត្បូង) និងពីមាត់បឹងរហូតដល់ព្រំដែនថៃ (ផ្នែកខាងលិច) ។ ដំណាំរួមផ្សំនៅតំបន់នេះភាគច្រើនគេដាំដុះនៅរដូវប្រាំង ព្រោះនៅរដូវវស្សាគេច្រើនដាំដុះដំណាំស្រូវ ហើយនៅតំបន់នេះមានទឹកគ្រប់គ្រាន់នៅរដូវប្រាំ ។ គេច្រើនដាំដុះ ពោធ សណ្តែក និងបន្លែគ្រប់ប្រភេទ 
      នៅតាមតំបន់ខ្ពង់រាបក៏ជាតំបន់កសិកម្មតូចតាចមួយដែរ  គេអាចដាំ ពោត សណ្តែក ដំឡូង បន្លែផ្សេងៗ និង ដំណាំឈើហូបផ្លែ នៅតាមទំនាបតូចៗ និងទីវាលចន្លោះព្រៃឈើ ។
      តំបន់មាត់សមុទ្រមានផ្ទៃដីទំនាបដែលសន្ធឹងពីជើងភ្នំដល់ឆ្នេរ គេអាចដាំដុះដំណាំបានច្រើនប្រភេទដូចជា ដូង ម្នាស់ ម្រេច ជាដើម ។
        ផ្ទៃដីដាំដុះដំណាំរួមផ្សំនៅក្នុងប្រទេសកម្ពុជាមាន ដំណាំពោត ២៣៩,៧៤៨ហិកតាទទួលបានទិន្នផល ៤.២៧(តោន/ហ.ត)   សណ្តែកសៀង ៨០,៦៨៨ហិកតាទទួលបានទិន្នផល ១.៦៧(តោន/ហ.ត) សណ្តែកបាយ ៥៤,៣១២ហិកតា ទទួលបានទិន្នផល ១.២៧(តោន/ហ.ត )ដំឡូងឈើ៤២១,៣៧៥ហិកតាទទួលបានទិន្នផល ២១.០៣(តោន/ហ.ត) សណ្តែកដី១៩,៩៥៤ហិកតាទទួលទិន្នផល ១.៤៧(តោន/ហ.ត) និង បន្លែគ្រប់មុខ មានចំនួន ៥២,៤៤៩ហិកតាទទួលបានទិន្នផល ៨.៧១(តោន/ហ.ត) ។
ផ្លែឈើ
១៦៤,០៩៩
១៦៤,០៩៩
២៨៦.៤១
                                (ស្ថិតិក្រសួងកសិកម្មឆ្នាំ ២០១៣- ២០១៤)    





ដំណាំពោតដាំដុះច្រើនជាងគេគឺ បាត់ដំបងមានរហូតដល់ ៩៩,៤២០ហ.ត បន្ទាប់មកគឺខេត្តកំពង់ចាម និងតិចជាងគេគឺខេត្តស្វាយរៀងមានតែ ១៣ហិតកតាប៉ុនោះ  ចំពោះដំណាំសណ្តែកបាយច្រើនជាងគេគឺខេត្ត បាត់ដំបង និងតិចជាងគេគឺខេត្តប៉ៃលិនមានត្រឹមតែមួយហិកតាប៉ុនោះ ចំនែកដំណាំសណ្តែកសៀងខេត្តដែលដាំច្រើនជាងគេគឺបាត់ដំបងមាន២២,៣៨៤ហ.ត និងតិចជាងគេគឺខេត្តក្រចេះ ចំពោះបន្លែគ្រប់មុខខេត្តដែលដាំច្រើនជាងគេគឺខេត្តកំពង់ចាមដែលមានផ្ទៃដី៩,៦៦៥ហ.ត  និងតិចជាងគេគឺ ខេត្តប៉ៃលិនមានត្រឹមតែ ៤២ ហិកតាប៉ុនោះ 
ប្រភេទដំណាំ

ឈ្មោះខេត្ត
ពោត
សណ្តែកបាយ
សណ្តែកសៀង
ផ្ទៃដី(h)
ផល(t/h)
ផ្ទៃដី(h)
ផល(t/h)
ផ្ទៃដី(h)
ផល(t/h)
បាត់ដំបង
៩៩,៤២០
៥០៤,២៤៤
២៦,១១៩
១៤,៣៤៦
២២,៣៨៤
៤២,២៦១
កំពង់ចាម
២៩,១៥៩
៨៣,៣០៣
៨,២៣៤
៨,៦៦៩
១៨,៨១២
២៣,៩២០
កណ្តាល
២០,០៩៦
៩៧,៤៥៦
៣,៨៦៥
៣,៤៧២
គ្មាន
គ្មាន
ក្រចេះ
៤,៦៦៤
១១,២៣៨
២២៧
១៨៤
៨៤០
៧១៤
ព្រះវិហារ
៣៣,៣៦៨
១១,១២៥
៧,២១៤
១៤,៨៨១
១៨,៦៥២
៣៦,៦៦១



      ប្រភេទដំណាំ

  ឈ្មោះខេត្ត
សណ្តែកដី
បន្លែគ្រប់មុខ
ដំឡូងឈើ
ផ្ទៃដី(h)
ផល(t/h)
ផ្ទៃដី(h)
ផល(t/h)
ផ្ទៃដី(h)
ផល(t/h)
បាត់ដំបង
៤៥២
៨៦៨
១,៥៨៣
១២,៨២០
៤៨,២៦៤
៩៥៣,១២៥
កំពង់ចាម
៥,០២៨
៩,៦៧៩
៩,៦៨១
១៥២,៦៨២
៤៧,១៥៧
១,៦៩៩,១២៣
កណ្តាល
៣៤
៥១
៩,៦៦៥
៥១,៦៧៧
២៧
២១៦
ក្រចេះ
១,០២៨
៧១៤
១,០៧៣
៨,៦៥២
៤៦,៨១០
១,០៤២,៣៧៨
ព្រះវិហារ
៤,៣១៤
៦,៤៧២
១,៣៨៣
៤,៦៧៣
១២,៦៥០
១៣៩,១៥០

        នៅក្នុង ប្រទេសកម្ពុជា យើងប្រជាជន ដាំដុះបន្លែ មិនទាន់មាន លក្ខណអាជីវកម្ម  ធំដំនៅឡើយទេ ។ ប្រជាជនភាគច្រើនដាំសម្រាប់ហូបក្នុងគ្រួសារតែប៉ុណ្ណោះ ។
ដំណាំប៉េងប៉ោះជាប្រភេទមួយនៃដំណាំបន្លែ ​  នៅក្នុងប្រទេសកម្ពុជាយើងខេត្តដែលដាំដំណាំប៉េងប៉ោះ ច្រើនរួមមានខេត្ត​​  កណា្តល ​កំពង់ឆ្នាំង  ក្រចេះ  ព្រៃវែង កំពង់ចាម ជាដើម ។ ហើយក្នុងចំណោមខេត្តទាំងនោះខេត្ត កណ្តាល បានដាំដុះនៅលើផ្ទៃដីច្រើនជាងគេ គឺ ១០០ហិកតា ជារៀងរាល់ឆ្នាំដែលរួមមានស្រុកកៀនស្វាយ ខ្សាច់កណ្តាល ហើយភាគច្រើននៅតាមដងទន្លេមេគង្គដែលអំណោយផលដោយសារ សំបូរទឹកសម្រាប់ធ្វើការដាំដុះ(នៅ សូណា ២០០៣)​។
ក.សារៈសំខាន់សេដ្ឋកិច្ចដំណាំប៉េងប៉ោះ
ប្រទេសកម្ពុជា មានប្រជាជនមួយចំនួនជាអ្នកដាំបន្លែ ជាពិសេស​អ្នកជាយក្រុង និងអ្នកតាមដងទន្លេមេគង្គ និង ទន្លេបាសាក់ ។ ពួកគាត់បានដាំដំណំាប៉េងប៉ោះដែលជាចំនែកមួយក្នុងការលើកស្ទួយជីវភាពគ្រួសាររបស់គាត់ ។ ចំនែកតំបន់ត្រូពិច  ​ឫ   ប្រទេសជឿនលឿនវិញក្រៅពីដាំជា លក្ខណះគ្រួសារ គេអាចដាំជាក្ខណះដីរាប់សិបហិកតា ដោយប្រើប្រាស់គ្រឿងយន្ត និង​ ប្រើប្រាស់បច្ចេកទេសទំនើបៗ ការបង្កាត់ពូជ ​និង ការដាំក្នុងផ្ទះសំណាញ់ ឫ ផ្ទះកញ្ចក់​​ ។​ តាមមធ្យោបាយទាំងនេះអាចធ្វើអោយគាត់ទទួលបានប្រាក់ចំណូលច្រើន (ឡោ ប៊ុណ្ណា ១៩៩៣ )។
 គេអាចយកបន្លែប៉េងប៉ោះចូលក្នុងរោងចក្រឧស្សាហកម្មដើម្បីផលិតជា ទឹកប៉េងប៉ោះ  និងប្រើក្នុងការផលិតត្រីខកំប៉ុងជាដើម 
ខ.សារះសំខាន់ខាងចំនីអាហារ​​
ប៉េងប៉ោះគេអាចប្រើប្រាស់វាជាបន្លែស្រស់ វាអាចជាផលិត​ ដំណាប់ ភេសជ្ជះ ( ទឹកផ្លែឈើ) ស្ករគ្រាប់ ទឹកជ្រលក់ ទឹកស៊ុបនំបុ័ង ហើយវាអាចយកវាទៅធ្វើជាស្រាបៀរ បានទៀត (Siemonsma and Kasem Piluem) ។ ប៉េងប៉ោះក៏សម្បូរដោយ   ។វីតាមីន B វីតាមីន C ដែកនិង​ ផូស្វ័រ ​។​ ចំពោះប៉េងប៉ោះពណ៏លឿង សំបូរីតាមីនច្រើនជាង​ ប៉េងប៉ោះពណ៏ក្រហម(Agrodok ,2005) 
គ.​ សារះសំខាន់ផ្នែកសុខភាព
ប៉េងប៉ោះគេអាចប្រើប្រាស់សំរាប់ព្យាបាលស្បែក បង្រួមញើស ព្យាបាលមុន លាងសម្អាតស្បែក​ និង ជួយកម្ចាត់ជាតិខ្លាញ់ដែលលើសនៅលើស្បែក ។ លើសពីនេះទៅទៀតប្រើលាយជាមួយទឹកឃ្មុំអាចធ្វើអោយស្បែក ភ្លឺចែងចាំងធ្វើ(វិរះជនខែ្មរ​​​  ២០១២ )។ សារធាតុ lycopene ក្នុ្ងងផ្លែប៉េងប៉ោះជួយការពារជម្ងឺមហារីកក្រពេញប្រូស្តាត បង្កើនភាពស្រស់ស្រាយដល់ស្បែក ជំនួយឈាម និង ធ្វើអោយឈាមឡើងក្រហមព្រឿង ៗ  (CEN , 2011)  ។ ម្យ៉ាងវិញទៀតវាមានសារធាតុ Rutin , btacarotiene  វីតាមីន​ B និង P​​ ដែលជួយការពារសរសៃឈាមឈាម​ និង​ជំនួយការរំលាយអាហារ​​ ។ វីតាមីន C នៃផ្លែប៉េងប៉ោះធ្វើអោយឈាមត្រជាក់ និង​ ជំនួយការរំលាយអាហារ​ មហារីកបំពងក និង មហារីក​ សុដន ជាដើម​ ។លើសពីនេះទៅទៀត ប៉េងប៉ោះមានសារធាតុទឹកដ៏ច្រើនដែលជួយសម្រូលដល់ការបត់ជើងតូច ។


II.1.2)          ដំណាំត្រប់វែង
ក. ដំណាំត្រប់វែងនៅប្រទេសកម្ពុជា
បច្ចុប្បន្ននេះស្ថិតិដំណាំត្រប់ គឺនៅមិនទាន់មានការស្រាវជ្រាវច្បាស់នៅឡើយទេ ដែលដំណាំនេះច្រើនដាំលាយឡំជាមួយនិង ដំណាំដ៏ទៃផ្សេងទៀត​ ។  ដំណាំត្រប់ត្រូវបានគេសង្កេតឃើញថា មានដាំដុះច្រើននៅតាមបណ្តាល
ខេត្តមួយចំនួន ដូចជា ខេត្តកំពង់ចាមមាន​ ២៤០ ហិកតា ​(ស្រុក កោះសូទិន ស្រុក កំពង់សៀម និង ស្រុក កងមាស​ ) និង ខេត្តកណ្តាល​​ មានប្រមាណ ២០ ហិកតា ( ស្រុកស្អាង   ស្រុកកោះធំ  ស្រុកល្វាឯម​ ស្រុកកៀនស្វាយ និង ស្រុកពញ្ញាឭ និង​កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពត សៀមរាប ដែលដំណាំទាំងនេះត្រូវបានគេដាំជាលក្ខណះគ្រួសារ (IPM , 2009 -2010 ) 
ខ .​ អត្ថប្រយោជន៏នៃដំណាំត្រប់វែង​
ដំណាំត្រប់ត្រូវបានគេដាំដុះនៅក្នុងតំបន់ជាច្រើននៅក្នុងព្រះរាជាណាចក្រក៏ដូចជានៅអាស៊ី និង​ អ៊ឺរ៉ុប មួយចំនួន​ ។ វាផ្តល់នូវអត្ថប្រយោជន៏ជាច្រើន​ ដូចជា ប្រាក់ចំណូលដែលជួយផ្គត់ផ្គង់ជីវភាពរបស់ប្រជាជនតាមរយះការលក់នូវ ទិន្នផលរបស់វា ។​ ផ្លែត្រប់វាជាប្រភពអាហារយ៉ាងសំខាន់សម្រាប់ការលូតលាស់របស់សារពាង្គកាយ​ ។ ផ្លែត្រប់មានសារធាតុដែលចាំបាច់សម្រាប់ជួយទ្រទ្រង់រាងកាយ និងសុខភាព ដូចជា ប្រូតេអ៊ីន ប៉ូតាល់ស្យូម កាបូននីដ្រាត​​ ផូស្វ័រ ការ៉ូតេអ៊ីន វីតាមីន B1 , B2 , B3 និងវីតាមីនសេ ជាដើម ។ តាមការសិក្សាមួយនៅក្នុងវិទ្យាស្ថាន​ជីវវិទ្យា នៃ Sao Paulo ប្រទេស​ប្រេស៊ីល បានបង្ហាញថា ផ្លែត្រប់មានប្រសិទ្ឋភាពនៅក្នុង​ការព្យាបាល ជម្ងឺដែលមានជាតិកូឡេស្តេរ៉ូល នៅក្នុង ឈាមខ្ពស់ ។
ក. ស្ថានភាពនៃស្ពៃក្រញាញ់នៅកម្ពុជា
ស្ពៃក្រញាញ់ជាដំណាំបន្លែមួយយ៉ាង សំខាន់នៅក្នុងបន្លែសំខាន់ៗទៀតនៅក្នុងប្រទេសកម្ពុជា​ កសិករទូទាំងប្រទេស បានធ្វើការដាំដុះស្ពៃក្រញាញ់ គឺស្ទើពេញមួយឆ្នាំជាទូទៅរដូវដែលងាយស្រួលដាំដុះ គឹក្នុងរដូវត្រជាក់ក្នុងកំឡុងខែវិច្ចិកា​ ដល់ខែ កុម្ភះ ។ តំបន់ដែលមានផលិតកម្មដំណាំស្ពៃក្រញាញ់នៅកម្ពុជាគឺស្ទើតេគ្រប់ខេត្ត ជាយក្រុង ទីប្រជុំជន​ និង ស្រុក ។ល។ ចំពោះការធ្វើផលិតកម្មនេះទៀតសោត គឹកសិករ​យើងភាគច្រើន​គាត់ធ្វើការដាំដុះលើផ្ទៃដីតូចៗដែលមាន លក្ខណះជាសួនបន្លែគ្រួសារជុំវិញផ្ទះ។  តំបន់សំខាន់ៗដែលកសិករយើងភាគច្រើន​និយមដាំជាងគេ​ ជាយទីក្រុងភ្នំពេញ ខេត្ត​​​ កណ្តាល កំពង់ឆ្នាំង​ ពោធិសាត់  បាត់ដំបង ឧត្តរមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម  កំពត ហើយកសិករគាត់ប្រើប្រាស់នូវគ្រាពូជនាំពីប្រទេស វៀតណាម (ម៉ាន ម៉ូនីកា . ២០០៥ )។
ចំពោះសីតុណ្ហភាពដែលលសមស្របសំរាប់ដំណាំនេះដុះលូតលាស់ល្អគឺក្នុងសីតុណ្ហភាពចាប់ពី១២-២២ អង្សារសេ។ ជាធម្មតាវាដុះលូតលាត់ល្អនៅរយះកំពស់ ៥០០ ទៅ ១,៥០០​ ម នៅក្នុងតំបន់ត្រូពិច ។
ខ.​ អត្តប្រយោជន៍នៃដំណាំស្ពៃក្រញាញ់
ដំណាំស្ពៃក្រញាញ់ជាដំណាំមួយប្រភេទដែលមានសារះសំខាន់ណាស់ចំពោះសុខភាព ព្រោះវាសំបូរដោយសារធាតុសរសៃរ​ ប្រូតេអ៊ីន និងសារធាតុជំនួយជាច្រើនទៀតដល់សុខភាព ។ លើសពីនេះទៅទៀតវាថែមទាំង ជួយផ្តល់នូវប្រាក់កម្រៃដល់ប្រជាពលរដ្ឋ ក្នុងការផ្គត់ផ្គង់ជីវភាពថែមទៀត តាមរយះការលក់នូវកសិផលរបស់វា ។
   
ក.​ ប្រភពកំណើត
        ដំណាំស្វាយមានដើមកំនើតដំបូងនៅអាស៊ីភាគខាងត្បូង និងឥណ្ឌភាគខាងកើត។ក្រោយមកទៀត រីកសាយដល់តំបន់ត្រូពិច ហើយសាយភាយទូទាំងអាស៊ីអាគ្នេយ៍តាំងពី ១៥០០ ឆ្នាំមុន។
        ខ.​ ដំណាំស្វាយនៅប្រទេសកម្ពុជា
        នៅប្រទេសកម្ពុជា ដំណាំស្វាយបានរាយប៉ាយនៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅខេត្តកំពត កណ្តាល កំពង់ស្ពឺ តាកែវ សៀមរាប កំពង់ចាម ពោធិ៍សាត់ បាត់ដំបង និងកោះកុង។
គ. ពូជស្វាយសំខាន់ៗនៅប្រទេសកម្ពុជា
        នៅប្រទេសកម្ពុជាមានពូជស្វាយជាច្រើនប្រភេទដែលកំពុងដាំដុះ ដោយអាស្រ័យទៅលើ ទីតាំង និងសេដ្ឋកិច្ចដូចជា៖
ស្វាយកែវចិន
*ស្វាយកែវសារី
*ស្វាយល្ហូត
*ស្វាយពុំសែន
*ស្វាយក្បាលដំតី
*ស្វាយកែវក្រហម
*ស្វាយកែវរមៀត
*ស្វាយកែវល្ហុង
*ស្វាយប៉ម និងស្វាយថៃ
*ស្វាយអុករ៉ង
ស្វាយដែលមានច្រើនតាមខេត្តនីមួយៗ ដួចជា៖ នៅស្រុកមុខកំពូល និងស្រុកកៀនស្វាយ ខេត្ត    កណ្តាលគឺមានច្រើនស្វាយកែវចិន និងស្វាយពុំសែន។ ឯនៅស្រុកចំការលើខេត្តកំពង់ចាម និងស្រុកស្វាយប៉ោខេត្តបាត់ដំបងមាន ស្វាយថៃ ស្វាយពុំសែន ស្វាយល្ហូត និង ស្វាយអុករ៉ង។
ឃ. សារៈប្រយោជន៍របស់ដំណាំស្វាយ
ស្វាយ ជាដំណាំមួយដែលជាប់លំដាប់ថ្នាក់លេខ៥ នៅក្នុងដំណាំហូបផ្លែដែលត្រូវបានគេសរសើ​យ៉ាងច្រើននៅតំបន់ត្រូពិច។ ស្វាយក៏អាចទុកបាននៅកន្លែងត្រជាក់ សំងួតទុកដាក់ក្នុងកំប៉ុង ធ្វើដំណាប់ ធ្វើជាចាហួយ និងសម្រាប់ធ្វើជាការ៉េមផងដែរ ជាពិសេសផ្លែរបស់វាពោពេញទៅដោយ វីតាមីនល្អជាច្រើនដូចជា៖ វីតាមីនអា វីតាមីនសេ។
ក. ប្រវត្តិដំណាំល្ហុង
អ្នកវិទ្យាសាស្ត្រលោក Deacndolle (1884) បានអះអាងថាល្ហុងមានប្រភពនៅភាកខាងត្បូងនៃ ប្រទេសមិចស៊ីកូ ។
ខ. ដំណាំល្ហុងនៅប្រទេសកម្ពុជា
តំបន់ដែលសម្បូរល្ហុងច្រើនជាងគេ គឺនៅតំបន់ទំនាបកណ្តាលមានដូចជា ខេត្តកំពុងចាម កណ្តាល កំពង់ឆ្នាំង កំពតជាដើម ហើយមាននៅស្ទើរគ្រប់ខេត្តក្រុងដែលគេដាំជាលក្ខណៈគ្រួសារនៅតាមជុំវិញផ្ទះ ហើយភាគច្រើនជាលក្ខណៈយថាផល។
គ. ប្រភេទល្ហុងនៅកម្ពុជា
ល្ហុងនៅអាមេរិចខាងត្បូង ខាងជើង និងអាហ្វ្រិចកណ្តាលមានជាង ៣០ ប្រភេទ។ ដោយឡែកនៅកម្ពុជាគេតែងជួបប្រទះច្រើនឃើញមានតែ ២ប្រភេទប៉ុណ្ណោះគឺ៖
·        ពូជល្ហុងលក្ខណ៍
·        ពូជល្ហុងដំលូង
ភាគច្រើនប្រជាជនកម្ពុជាចូលចិត្តដាំជាងគេគឺ ពូជល្ហុងលក្ខណ៍ព្រោះវាមានរសជាតិឆ្ងាញ់ហើយពេលទុំវាផ្អែម ។
ឃ. សារៈប្រយោជន៍នៃដំណាំល្ហុង
ដំណាំល្ហុងត្រូវបានគេ​ចាត់ទុកជាដំណាំពហុប្រយោជន៍ដែលអាចយកទៅកែច្នែមបានច្រើនដូចជា ធ្វើជាឪសថព្យាបាលជម្ងឺ ធ្វើម្សៅលេ សាប៊ូ ប្រេងឆា ដំណាប់ក្រៀម ស្រា ថ្នាំដុសធ្មេញ បង្អែម ភេសជ្ជ ហើយគេអាចប្រើជាអាហារស្រស់ដូចជាធ្វើជាបន្លែសម្រាប់បរិភោគ ស្លរ ស្ងោរ ជ្រក់ និងមុំាជាដើម។ បច្ចុបន្បដំណាំល្ហុងមានការរីកចម្រើន ។
ក្រៅពីដំណាំស្រូវ ដំណាំកសិឧស្សាហកម្ម យើងឃើញថាដំណាំរួមផ្សំក៏ជាដំណាំមួយដែលបានផ្ដល់ជាផលប្រយោជន៍ជាច្រើនផងដែរ ដែលផលប្រយោជន៍នៃដំណាំនេះក្នុងប្រទេសកម្ពុជាត្រូវបានគេសង្កេតមើលនិងសន្និដ្ឋានបានដោយយោងទៅលើសារៈប្រយោជន៍នៃតំណាំនេះទៅតាមបណ្ដាខេត្តនៃតំបន់នីមួយមាន៖ តំបន់ខ្ពង់រាប តំបន់ទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ
ការដាំដុះដំណាំរួមផ្សំ   ត្រូវបានប្រជាកសិករធ្វើការដាំដុះក្នុងគោលបំណងបំពេញនូវតម្រូការប្រើប្រាស់បន្ទាប់ពីដំណាំស្រូវ ។ នៅក្នុងការដាំដុះដំណាំរួមផ្សំនេះបានផ្ដល់នូវលក្ខណៈសម្បត្តិមួយចំនួនផងដែរ ។ តាមរយៈទិន្នន័យដែលបានមកពីការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា៖
គ្រប់កសិករក្នុងខេត្តទាំង ១០០%យល់ថាការដំដុះដំណាំរួមផ្សំ គឺដើម្បីប្រើប្រាស់នៅក្នុងគ្រួសារផ្ទល់ និងដើម្បីបង្កើននូវប្រាក់ចំនូលក្នុងគ្រួសារផងដែរ ។ ចំនែកឯកសិករក្នុងខេត្តបាត់ដំបង៨៧%យល់ថាការដាំដុះដុះដំណាំរួមផ្សំគឺប្រើរយៈពេលខ្លីទទួលបានទិន្នផល រីឯការយល់ឃើញរបស់កសិករក្នុងខេត្តកំពុងឆ្នាំង និងកំពង់ស្ពឺមានត្រឹមតែ ៧%ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតកសិករខេត្តកំពង់ស្ពឺនិងកណ្ដាល ៧%បានយល់ថាការដាំដុះដំណាំរួមផ្សំអាចបង្កើននូវបរិមាណជីចាតិដី ។ ទន្ទឹមនិងនេះក៏មានប្រជាកសិករក្នុងខេត្តដ៏ទៃទៀតមិនបានយលពីកត្តាទាំងនេះដែរ ។
តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ១០០%នៃកសិករគ្រប់ខេត្តក្នុងតំបន់នេះយល់ថាការដាំដុះដំណាំរួមផ្សំត្រូវបានប្រើប្រាស់សម្រាប់បំពេញតម្រូវការក្នុងគ្រួសារផ្ទាល់ និងបង្កើនចំណូលក្នុងគ្រួសារផងដែរ  យោងតាមការយល់ឃើញរបស់ប្រជាកសិករនៅខេត្តស្ទឹងត្រែង ៩៣% និងកំពង់ចាម ២៧% 
ប្រជាកសិករយល់ថាដំណាំរួមផ្សំត្រូវបានប្រើប្រាស់ក្នុងគ្រួសារ ១០០% និងបង្កើនចំណូលក្នុងគ្រួសារ ១០០%ផងដែរ ។ក៏មានកសិករ២០%យល់ថាការដាំដុះអាចបង្កើនជីជាតិដីផងដែរ 
សរុបសេចក្ដីមកឆ្លងតាមរយៈទិន្នន័យដែលទទួលបានពីតំបន់សិក្សាទាំងបីរបានបង្ហាញថា៖
កសិករ ១០០%យល់ថាដំណាំរួមផ្សំ មានប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ មិនតែប៉ុណ្ណោះវាអាចជួយបង្កើនចំណូលក្នុងគ្រួសារផងដែរ ។ ចំណែកកសិករ ៣៨% យល់ថាការដាំដុះដំណាំរួមផ្សំបានប្រើប្រាស់រយៈពេលនឌការដាំដុះខ្លី ឆាប់រហ័សក្នុងការទទួលយកទិន្នផល មិនខាតបង់ពេលវេលាច្រើន។
លើសពីនេះវាក៏អាចបង្កើនជីជាតិដីផងដែរ(៥% នៃប្រជាកសិករ) ។ ដំណាំរួមផ្សំមានគុណសម្បត្តិ និងតម្លៃប្រហាក់ប្រហែលទៅនិងដំណាំស្រូវដែរដោយគ្រាន់តែវាជាប្រភពអាហារបន្ទាប់បន្សំនិងជាប្រភព ។
សន្និដ្ឌាន
ដំណាំរួមផ្សំពិតជាមានសារខាន់ខ្លាំងមិនអាចខ្វះបាន សម្រាប់ជម្រុញជីវភាពប្រជាជន​ និងជាប្រភពអាហារយ៉ាងសម្បូរបែបក្រៅពីដំណាំស្រូវ ។ យើងត្រូវខិតរកបច្ចេកទេសដាំដុះ និងអភិវឌ្ឍន៍ការដាំដុះដំណាំរួមផ្សំ និងបង្កើតផ្ទៃដីដាំដុះដំណាំរួមផ្សំដើម្បីប្រើប្រាស់ដីឱ្យអស់ពីលទ្ធភាព ។







ឯកសារយោង
Internet
សារណាបទ “យុទ្ធសាស្រ្តជំរុញការដាំដុះដំណាំរួមផ្សំ